ប៉ុន្តែវាមិនមានលក្ខណងាយស្រួលក្នុងការធ្វើវាឲ្យទទួលបានជោគជ័យនោះទេ ព្រោះមនុស្សជាច្រើនមិនបានដឹងពីរបៀបធ្វើការនៃលុយ។
ទាក់ទឹននឹងរឿងនេះ Business Cambodia សូមលើកបង្ហាញពី
ជំហាន៣យ៉ាង ដែលមានប្រសិទ្ធភាពបំផុត ក្នុងការកសាងភាពមានបានយ៉ាងពិតប្រាកដ ដែលរួមមានដូចខាងក្រោម៖
១. អភិវឌ្ឍន៍ជំនាញចំណូលខ្ពស់
ជំនាញចំណូលខ្ពស់មានលក្ខណខុសពីការងារដែលទទួលបានប្រាក់ខែខ្ពស់ ព្រោះការងារដែលទទួលបានប្រាក់ខែខ្ពស់តម្រូវឲ្យអ្នកត្រូវបំពេញភារកិច្ចជាទំនួលខុសត្រូវរបស់អ្នក និងពេលវេលាដែលអ្នកត្រូវបំពេញការងារ បូករួមជាមួយប្រាក់ខែដែលអ្នកនឹងទទួលបានត្រូវបានធ្វើការកំណត់ដោយស្ថាប័នដែលអ្នកបម្រើការនោះ។ ជាមួយគ្នានេះដែរ ការងាររបស់អ្នកងាយប្រឈមនឹងហានិភ័យណាស់ ព្រោះប្រសិនបើក្រុមហ៊ុនរបស់អ្នកមានបញ្ហាអ្វីមួយកើតឡើងជាអវិជ្ជមាន ឬជួបវិបត្តិទីផ្សារអ្នកនឹងប្រឈមជាមួយការបាត់បង់ការងារជាក់ជាមិនខាន។
ចំណែកឯ ជំនាញចំណូលខ្ពស់ អាចអនុញ្ញាតឲ្យអ្នកទាញប្រាក់ចំណូលបានដោយគ្មានការកំណត់ពីបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះឡើយ។ ពោលគឺអ្នកមានឯករាជភាពពេញលេញចំពោះការទាញប្រាក់ចំណូល និងការកំណត់ពេលវេលាធ្វើការសម្រាប់ខ្លួនឯង។ បន្ថែមពីនេះទៅទៀតនោះ អ្នកនឹងមិនប្រឈមជាមួយហានិភ័យ ឬផលអាក្រក់ណាមួយមករំខាន់អ្នកនោះទេ ព្រោះអ្វីដែលអ្នកធ្វើគឺការផ្តល់សេវាកម្មទៅកាន់ទីផ្សារ និយាយជារួម គឺដំណោះស្រាយចំពោះបញ្ហាមនុស្ស។
ក្នុងនោះផងដែរ ជំនាញចំណូលខ្ពស់មានច្រើនប្រភេទដែលភាគច្រើនគឺមិនត្រូវបានបង្រៀននៅក្នុងសាលានោះទេ។ ប្រសិនបើអ្នកចង់ធ្វើការសិក្សាពីជំនាញចំណូលខ្ពស់ អ្នកត្រូវស្វែងរកអ្នកដែលមានជំនាញនេះហើយរៀនតាមពួកគេ។ តួយ៉ាង មហាសេដ្ឋីភាគច្រើនមុននឹងចាប់ផ្តើមធ្វើអាជីវកម្ម ពួកគាត់សុទ្ធសឹងតែបានរៀនពីជំនាញចំណូលខ្ពស់។
២. កសាងអាជីវកម្ម
ជំហានបន្ទាប់ អ្នកត្រូវធ្វើការកសាងអាជីវកម្មមួយដែលមិនតម្រូវឲ្យអ្នកចំណាយពេលវេលាច្រើនជាមួយវា។ ម្យ៉ាងវិញទៀតវាជាប្រភេទអាជីវកម្មដែលមានលក្ខណទូលំទូលាយ ហើយអ្នកមិនចាំបាច់ចំណាយលុយក្នុងការជួលការិយាល័យ ឬបុគ្គលិកនោះទេ។ ឧទាហរណ៍ អ្នកអាចបង្កើតហាងអនឡាញមួយដោយលក់ផលិតផល ឬសេវាកម្មផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យអ្នកដទៃនៅក្នុងបណ្តាញអ៊ីធ័ណែត។ បន្ទាប់មកអ្នកអាចស្វែងរកដៃគូរសហការអាជីវកម្មជាមួយអ្នក ពេលនោះអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ពេលវេលាអ្នកដទៃធ្វើការជំនួសអ្នក នោះអ្នកនឹងអាចបម្លែងអាជីវកម្មរបស់អ្នកឲ្យក្លាយទៅជាប្រភពចំណូលអកម្មបាន។
៣. ការវិនិយោគដែលទទួលផលតបស្នងខ្ពស់
ជាធម្មតា ការវិនិយោគដែលទទួលបានផលតបស្នងខ្ពស់ ឱកាសនៃការខាត់បង់ក៏មានកម្រិតខ្ពស់ដូចគ្នា។ ដូច្នេះប្រសិនបើអ្នកចង់ទទួលបានផលតបស្នងខ្ពស់ពីការវិនិយោគ ជំហានដំបូងអ្នកត្រូវពង្រឹងសមត្ថភាពខ្លួនឯងជាមុនសិន។ កាលណាអ្នកមានសមត្ថភាពកាន់តែខ្លាំង នោះតម្លៃរបស់អ្នកក៏កាន់តែខ្ពស់ដូចគ្នា វាគឺជាឱកាសមួយដែលអនុញ្ញាតឲ្យអ្នកកសាងបណ្តាញកាន់តែច្រើន។ គួរបញ្ជាក់ផងដែរថា បណ្តាញដែលអ្នកបានកសាង គឺជាកត្តាកំណត់នៃទ្រព្យសម្បត្តិដែលអ្នកនឹងមាន ហើយអ្នកអាចកសាងចរន្តសាច់ប្រាក់របស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរ៕







0 Comments:
Post a Comment