មានទទួលសាងសង់​ ក្លោងទ្វារ វិហារ ចេតិយ៍ ក្បាច់ចម្លាក់ផ្សេងៗ និង ទទួលម៉ៅការ ផ្ទះគ្រប់ប្រភទ/អាស័យដ្ឋាន/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..017357556 / 092918312 / 0963622640

សូមស្វាគមន៍ មានទទួលសាងសង់​ ក្លោងទ្វារ វិហារ ចេតិយ៍ ក្បាច់ចម្លាក់ផ្សេងៗ និង ទទួលម៉ៅការ ផ្ទះគ្រប់ប្រភទ/អាស័យដ្ឋាន/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..017357556/092918312.

Monday, August 10, 2020

រដ្ឋមន្ត្រីទេសចរណ៍បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី


សិក្ខាសាលានេះបានធ្វើឡើងនៅភោជនីយដ្ឋាន ពេជ្រដា ក្រុងសែនមនោរម្យ ដោយមានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អនុប្រធាន និងសមាជិកគណកម្មការអន្តរក្រសួង អភិបាលក្រុង អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាពជំនាញ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្តមណ្ឌលគិរី ដំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញក្នុងអង្គសិក្ខាសាលានេះបានយកចិត្តទុកដាក់ផ្តល់យោបល់ទៅ​លើចំណុច​សំខាន់ៗដូចជា៖ ការកំណត់ចក្ខុវិស័យអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី, ការកំណត់តំបន់អាទិភាព (Zoning) សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍, ការកំណត់ទិសដៅយុទ្ធសាស្ត្រ អាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័នអនុវត្តផែនការមេ។ល។
ជាមួយគ្នានោះដែរលោករដ្ឋមន្តី ថោង ខុន ក៏បានផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រួមមាន៖
* ទី១៖ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវតែគោរពទៅតាមអភិក្រមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ «ការអភិវឌ្ឍបម្រើការអភិរក្ស និងការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ» ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋមូលដ្ឋានរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ពិសេសរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្តមណ្ឌលគិរី។
* ទី២៖ ការអភិវឌ្ឍត្រូវតែឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
* ទី៣៖ កំណត់វិសាលភាពនៃសកម្មភាពវិនិយោគ-អភិវឌ្ឍនៅតំបន់ដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) និងរបៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដោយលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចពិសេស គប្បីជំរុញលើកទឹកចិត្ត ពង្រឹងវិស័យសហគមន៍ ទេសចរណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាព។
* ទី៤៖ អាជ្ញាធរខេត្តគ្រប់សមត្ថកិច្ចគ្រប់កម្រិត និងជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជាដាច់ខាតតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃជាកម្មសិទ្ធិឯកជន។
* ទី៥៖ ធ្វើការការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានរួសរាន់ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ និងអភិវឌ្ឍតំបន់ទាំងអស់នេះ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញនិងក្រើនរំលឹក ដល់រដ្ឋបាលខេត្តត្រូវបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានម៉ឺងម៉ាត់ ពិសេសក្នុងខណៈដែលទេសចរក្នុងស្រុកកំពុងតែមានការរីកចំរើន ហើយខាងមុខនេះនៅពេលដែលឈប់សម្រាករយៈពេលវែងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងអនាម័យ ៕

Sunday, January 12, 2020

ការកសាងទ្រព្យសម្បត្តិ និងសេរីភាពផ្នែកហិរញ្ញវត្ថុគឺជាអ្វីដែលមនុស្សគ្រប់រូបចង់សម្រេចបាន


ប៉ុន្តែវាមិនមានលក្ខណងាយស្រួលក្នុងការធ្វើវាឲ្យទទួលបានជោគជ័យនោះទេ ព្រោះមនុស្សជាច្រើនមិនបានដឹងពីរបៀបធ្វើការនៃលុយ។ ទាក់ទឹននឹងរឿងនេះ Business Cambodia សូមលើកបង្ហាញពី

ជំហាន៣យ៉ាង ដែលមានប្រសិទ្ធភាពបំផុត ក្នុងការកសាងភាពមានបានយ៉ាងពិតប្រាកដ ដែលរួមមានដូចខាងក្រោម៖ ១. អភិវឌ្ឍន៍ជំនាញចំណូលខ្ពស់ ជំនាញចំណូលខ្ពស់មានលក្ខណខុសពីការងារដែលទទួលបានប្រាក់ខែខ្ពស់ ព្រោះការងារដែលទទួលបានប្រាក់ខែខ្ពស់តម្រូវឲ្យអ្នកត្រូវបំពេញភារកិច្ចជាទំនួលខុសត្រូវរបស់អ្នក និងពេលវេលាដែលអ្នកត្រូវបំពេញការងារ បូករួមជាមួយប្រាក់ខែដែលអ្នកនឹងទទួលបានត្រូវបានធ្វើការកំណត់ដោយស្ថាប័នដែលអ្នកបម្រើការនោះ។ ជាមួយគ្នានេះដែរ ការងាររបស់អ្នកងាយប្រឈមនឹងហានិភ័យណាស់ ព្រោះប្រសិនបើក្រុមហ៊ុនរបស់អ្នកមានបញ្ហាអ្វីមួយកើតឡើងជាអវិជ្ជមាន ឬជួបវិបត្តិទីផ្សារអ្នកនឹងប្រឈមជាមួយការបាត់បង់ការងារជាក់ជាមិនខាន។ ចំណែកឯ ជំនាញចំណូលខ្ពស់ អាចអនុញ្ញាតឲ្យអ្នកទាញប្រាក់ចំណូលបានដោយគ្មានការកំណត់ពីបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះឡើយ។ ពោលគឺអ្នកមានឯករាជភាពពេញលេញចំពោះការទាញប្រាក់ចំណូល និងការកំណត់ពេលវេលាធ្វើការសម្រាប់ខ្លួនឯង។ បន្ថែមពីនេះទៅទៀតនោះ អ្នកនឹងមិនប្រឈមជាមួយហានិភ័យ ឬផលអាក្រក់ណាមួយមករំខាន់អ្នកនោះទេ ព្រោះអ្វីដែលអ្នកធ្វើគឺការផ្តល់សេវាកម្មទៅកាន់ទីផ្សារ និយាយជារួម គឺដំណោះស្រាយចំពោះបញ្ហាមនុស្ស។ ក្នុងនោះផងដែរ ជំនាញចំណូលខ្ពស់មានច្រើនប្រភេទដែលភាគច្រើនគឺមិនត្រូវបានបង្រៀននៅក្នុងសាលានោះទេ។ ប្រសិនបើអ្នកចង់ធ្វើការសិក្សាពីជំនាញចំណូលខ្ពស់ អ្នកត្រូវស្វែងរកអ្នកដែលមានជំនាញនេះហើយរៀនតាមពួកគេ។ តួយ៉ាង មហាសេដ្ឋីភាគច្រើនមុននឹងចាប់ផ្តើមធ្វើអាជីវកម្ម ពួកគាត់សុទ្ធសឹងតែបានរៀនពីជំនាញចំណូលខ្ពស់។ ២. កសាងអាជីវកម្ម ជំហានបន្ទាប់ អ្នកត្រូវធ្វើការកសាងអាជីវកម្មមួយដែលមិនតម្រូវឲ្យអ្នកចំណាយពេលវេលាច្រើនជាមួយវា។ ម្យ៉ាងវិញទៀតវាជាប្រភេទអាជីវកម្មដែលមានលក្ខណទូលំទូលាយ ហើយអ្នកមិនចាំបាច់ចំណាយលុយក្នុងការជួលការិយាល័យ ឬបុគ្គលិកនោះទេ។ ឧទាហរណ៍ អ្នកអាចបង្កើតហាងអនឡាញមួយដោយលក់ផលិតផល ឬសេវាកម្មផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យអ្នកដទៃនៅក្នុងបណ្តាញអ៊ីធ័ណែត។ បន្ទាប់មកអ្នកអាចស្វែងរកដៃគូរសហការអាជីវកម្មជាមួយអ្នក ពេលនោះអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ពេលវេលាអ្នកដទៃធ្វើការជំនួសអ្នក នោះអ្នកនឹងអាចបម្លែងអាជីវកម្មរបស់អ្នកឲ្យក្លាយទៅជាប្រភពចំណូលអកម្មបាន។ ៣. ការវិនិយោគដែលទទួលផលតបស្នងខ្ពស់ ជាធម្មតា ការវិនិយោគដែលទទួលបានផលតបស្នងខ្ពស់ ឱកាសនៃការខាត់បង់ក៏មានកម្រិតខ្ពស់ដូចគ្នា។ ដូច្នេះប្រសិនបើអ្នកចង់ទទួលបានផលតបស្នងខ្ពស់ពីការវិនិយោគ ជំហានដំបូងអ្នកត្រូវពង្រឹងសមត្ថភាពខ្លួនឯងជាមុនសិន។​ កាលណាអ្នកមានសមត្ថភាពកាន់តែខ្លាំង នោះតម្លៃរបស់អ្នកក៏កាន់តែខ្ពស់ដូចគ្នា វាគឺជាឱកាសមួយដែលអនុញ្ញាតឲ្យអ្នកកសាងបណ្តាញកាន់តែច្រើន។ គួរបញ្ជាក់ផងដែរថា បណ្តាញដែលអ្នកបានកសាង គឺជាកត្តាកំណត់នៃទ្រព្យសម្បត្តិដែលអ្នកនឹងមាន​​ ហើយអ្នកអាចកសាងចរន្តសាច់ប្រាក់របស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរ៕

Thursday, January 9, 2020

CNN បង្ហាញវីដេអូដែលអាមេរិក អង់គ្លេស និងកាណាដាជឿជាក់ថា ជាគ្រាប់មីស៊ីលអ៉ីរ៉ង់បាញ់ទម្លាក់យន្តហោះអ៊ុយក្រែន (Video inside)



(អាមេរិក)៖ ក្រុមស៊ើបការណ៍សម្ងាត់ជាតិអាមេរិក អង់គ្លេស និងកាណាដា បានធ្វើការអង្កេតទៅលើខ្សែវីដេអូមួយ ដែលត្រូវបានគេអះអាងថា បានថតនៅកំឡុងពេល ដែលយន្តហោះអ៊ុយក្រែនដឹក
មនុស្ស១៧៦នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីតេហេរ៉ង់កាលពីម៉ោង ៦៖១២នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមករា (ម៉ោងនៅតេហេរ៉ង់)។ នៅក្នុងវីដេអូដែលផ្ញើជូន CNN នោះ ដែលក្រុមមហាអំណាចជឿជាក់ថា គឺជាសកម្មភាពគ្រាប់មីស៊ីលហោះចេញ និងបុកជាមួយវត្ថុនៅលើអាកាស ស្ថិតនៅជាយរដ្ឋធានី តេហេរ៉ង់តែម្តង ចំពេលដែលយន្តហោះអ៊ុយក្រែនខាងលើនេះ ទើបហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងតេហេរ៉ង់តែម្តង។ ក្រោយពិនិត្យស្ថានភាព និងពេលវេលាព្រមទាំងទិន្នន័យពីក្រុមស៊ើបការណ៍សម្ងាត់ រៀងខ្លួនៗ ព្រមទាំងព័ត៌មានផ្កាយរណបស៊ើបការណ៍បន្ថែមទៀតនោះ អាមេរិក អង់គ្លេស និងកាណាដាជឿជាក់ថា យន្តហោះ Boeing 737-800 ត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់បាញ់ទម្លាក់។


Wednesday, January 8, 2020

ស្វែងយល់៖ តើគ្រាប់មីស៊ីលអ៊ីរ៉ង់មានសមត្ថភាពដល់កម្រិតណា? (Video inside)

(ឌូបៃ)៖ អ៊ីរ៉ង់នៅថ្ងៃពុធនេះបានបាញ់មីស៊ីលរាប់សិបគ្រាប់ស្រោច លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព កាស្សេម សូឡៃមេនី (Qassem
Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប៉ុន្តែព្រមពេលជាមួយគ្នាអ៊ីរ៉ង់អះអាងថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះហើយថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅ ក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់។
តើយោធាអ៊ីរ៉ង់មានសមត្ថភាពខ្លាំងដល់កម្រិតណា?
* អ៊ីរ៉ង់មានកងទ័ពខ្លាំងក្លាច្រើនជាងកន្លះលាននាក់ ក្នុងនោះរួមមានទាំងកងទ័ព ១៥០,០០០នាក់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC (មិនរាប់កងទ័ពបម្រុង)
* កងកម្លាំង IRGC ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ដើម្បីការពាររបបដឹកនាំសព្វថ្ងៃនៅអ៊ីរ៉ង់ ប្រកបដោយបទពិសោធន៍ខ្ពស់
* អ៊ីរ៉ង់មានមីស៊ីលផ្លោងបាលិស្ទីគអន្តរទ្វីប (មិនរាប់បញ្ចូលយន្ដហោះចម្បាំង ឬនាវាចម្បាំង) ដូចជា៖
- មីស៊ីល ហ្សាហាប ១ (Shahab 1) បាញ់បានចំងាយ ៣០០គីឡូម៉ែត្រ
- មីស៊ីល Shahab 2 បាញ់បានចំងាយ ៥០០គីឡូម៉ែត្រ
- មីស៊ីល ហ្វាតេហ៍ (Fateh) ចំងាយពី ៣០០ ដល់ ៥០០គីឡូម៉ែត្រ
- មីស៊ីល ហ្សូលហ្វាហ្គា (Zolfaghar) ចំងាយ ៧០០គីឡូម៉ែត្រ
- មីស៊ីល កៀម១ (Qiam-1) ចំងាយ ៧៥០ម៉ែត្រ
- មីស៊ីល Shahab ៣ ចំងាយ ២,០០០គីឡូម៉ែត្រ
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះអ៊ីរ៉ង់បានបាញ់មីស៊ីល ៣០គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិក ចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil)។ ប៉ុន្តែមន្ទីរបញ្ចកោណអះអាងថា មានតែ ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាមប្រភពដែលទូរទស្សន៍អាមេរិក Fox News ទទួលបានមិនមានកងទ័ពអាមេរិកណាមួយបាត់បង់ជីវិតនោះទេ ហើយអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារនេះគឺជាការចាប់ផ្ដើម តាមពាក្យសន្យាសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qassem Soleimani ដែលត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕

Tuesday, January 7, 2020

Man City យកឈ្នះ Man Utd ៣-១ ក្នុងវគ្គ ៤ក្រុមនៃពាន League Cup (Video inside)


(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក League Cup (Carabao Cup) មេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ បិសាចក្រហម Manchester United រហូតដល់ទៅ ៣-១ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
នេះក៏ជាការសងសឹកគូប្រជែងចាស់ ដែលពួកគេធ្លាប់ចាញ់ ២-១ កាលពីជើងទី១ នៅ Premier League នៅកីឡដ្ឋាន Etihad។
យ៉ាងណាក៏ដោយ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup ជាបន្តទៀត មុនពេលបញ្ចប់ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋាន Etihad វិញម្តង គ្រាដែល Leicester City នឹងត្រូវប៉ះក្រុមភ្ញៀវ Aston Villa សម្រាប់ជើងទី១ នារាត្រីនេះនៅកីឡដ្ឋាន King’s Power។
កីឡាករ Bernado Silva ជាអ្នករកបានគ្រាប់ទី១ នៅនាទី១៧ មុនពេលមិត្តរួមក្រុម Ryad Mahrez ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៣៣ និង Pereira ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៣៨ ជាមួយនឹង Marcus Rashford រកបានតែ ១គ្រាប់ឲ្យក្រុមរបស់លោក Ole នៅនាទី៧០ នៃវគ្គទី២៕





BREAKING NEWS: អ៊ីរ៉ង់គំរាមវាយប្រហារដល់ក្នុងទឹកដីអាមេរិក អ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បើសិនជាមានការសងសឹកលើអ៊ីរ៉ង់វិញនោះ!

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃពុធនេះបានគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអី

Sunday, December 29, 2019

នារីខ្មែរពិតជាខ្លាំងមែន!! ចន្តា ជាកូនខ្មែរម្នាក់ ក្មេងខ្លាំងបំផុត ដែលបានបញ្ចប់ការហ្វឹកហាត់ជាអ្នកបើកយន្តហោះ ដោយជោគជ័យនៅក្រៅប្រទេស




កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ចំពោះលទ្ធផលដែលនាងទទួលបានពីការប្រឡងនោះគឺចិន្តា​ ​បាន​បញ្ចប់​ការ​ហ្វឹកហាត់​ ​និង​ ​រៀនសូត្រ​បាន​ជោគជ័យ​ ​ហើយក៏​បាន​ត្រលប់​មក​ប្រទេស​វិញ​ដែរ​ ​ចិន្តា​កំពុង​ហ្វឹកហាត់​ការងារ​ជា​ពី​ឡុ​ត​ ​នៅ​ក្រុមហ៊ុន​អាកាស ចរណ៍​ក្នុង​ស្រុក​មួយ​ ​។​